នារសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ និងជាអនុប្រធានក្រុមការងារ វាយតម្លៃសមិទ្ធកម្ម និងផ្ដល់ការលើកទឹកចិត្ត (ក.ស.ល.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមការងារ
កិច្ចប្រជុំ | កាលបរិច្ឆេទ: 12-Feb-2024

នារសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ និងជាអនុប្រធានក្រុមការងារ វាយតម្លៃសមិទ្ធកម្ម និងផ្ដល់ការលើកទឹកចិត្ត (ក.ស.ល.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមការងារ ក.ស.ល ដោយមានការចូលរួមពីលោកប្រធាននាយកដ្ឋានបុគ្គលិក និងជាអនុប្រធានប្រចាំការក្រុមការងារ ក.ស.ល លោកប្រធានលេខាធិការដ្ឋាន ក.ស.ល ព្រមទាំងលោកស្រីជាសមាជិក និងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត ក្នុងគោលបំណង ពិនិត្យសម្រួចសូចនាករក្នុងផែនការសកម្មភាពឆ្នាំ២០២៤ ដើម្បីពង្រឹងប្រសិទ្ធភាពនៃកាអនុវត្ត និងការគ្រប់គ្រងសមិទ្ធកម្មប្រកបដោយផលិតភាពដល់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។