នារសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកប្រធាននាយកដ្ឋានបុគ្គលិក បានដឹកនាំកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសពាក់ព័ន្ធនឹងការអនុវត្តការងារតាមប្រព័ន្ធគ្រប់គ្រងវិន័យ និងការគ្រប់គ្រងវត្តមានប្រចាំថ្ងៃតាមបច្ចេកវិទ្យាព័ត៌មានជាមួយតំណាងអគ្គនាយកដ្ឋានរតនាគារជាតិ ដោយមានការចូលរួមពីលោក លោកស្រីអនុប្រធាននាយកដ្ឋាន លោកប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យពិភាក្សាលម្អិតបន្ថែម ដើម្បីត្រៀមបំពាក់ប្រព័ន្ធគ្រប់គ្រងវត្តមាន (MEF attendance QR)ជូនអគ្គនាយកដ្ឋានរតនាគារជាតិ និងរតនាគាររាជធានី-ខេត្ត សំដៅធានាសង្គតិភាព ផលិតភាព និងតម្លាភាព ជំរុញឱ្យការអនុវត្តស្របទៅតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន