នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, នាយកដ្ឋានបុគ្គលិកក្រោមការសម្របសម្រួលរបស់ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមអគ្គលេខាធិការ, បានចូលរួមសម្របសម្រួលរៀបចំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំក្រសួងដើម្បីពិនិត្យពិភាក្សាលើការរៀបចំសេចក្តីព្រាងការវិភាគមុខងារក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដំណាក់កាលទី១ និងគិតគូរតម្រង់ទិសលើការរៀបចំផែនការអភិវឌ្ឍន៍ស្ថាប័ន ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងតំណាងពីគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទ និងក្រោមអាណាព្យាបាលក្រសួង ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន។