នាព្រឹកថ្ងៃពុធ ៩កេីត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០នាទី ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំអន្តរអគ្គនាយកដ្ឋាន ដោយមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការក្រសួង និង ឯកឧត្តមអគ្គនាយក លោកជំទាវ, លោក លោកស្រីតំណាងអគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទ ព្រមទាំងអង្គភាពក្រោមអណាព្យាបាល របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ដុ ដើម្បីពិនិត្យពិភាក្សា លើការរៀបចំឯកសារវិភាគមុខងាររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កិច្ចប្រជុំនេះត្រូវបានរៀបចំឡេីងក្នុងគោលបំណងសម្រួចឯកសារដែលមានស្រាប់ដើម្បីពិនិត្យពិភាក្សាឱ្យកាន់តែល្អប្រសើរមុនដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច និងធានាបាននូវភាពគ្រប់ជ្រុងជ្រោយ នៃការរៀបចំសេចក្តីព្រាងបឋមឯកសារវិភាគមុខងារ កសហវ. ដំណាក់កាលទី១ ឱ្យទាន់ពេលវេលា ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ។