នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារដាយមិនកំពត ខេត្តកំពត, នាយកដ្ឋានបុគ្គលិក បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃលទ្ធផលនៃការគ្រប់គ្រងបុគ្គលិកមន្ត្រីរាជការ កសហវ. ក្រោមអធិបតីភាពរបស់ ឯកឧត្តម អគ្គលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីលោកអគ្គលេខាធិការរងទទួលបន្ទុក លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យជំនាញ និងបុគ្គលិកមន្ត្រីរាជការទាំងអស់ នៃនាយកដ្ឋានបុគ្គលិកចំនួន៨០រូប។ កិច្ចប្រជុំនេះមានគោលបំណងត្រួតពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២៣ បញ្ហាប្រឈម និងត្រៀមលក្ខណ:ដាក់ឱ្យអនុវត្តនូវផែនការបន្តសម្រាប់ឆ្នាំ២០២៤ សំដៅពង្រឹងយន្តការនៃការអនុវត្តការងារបុគ្គលិកមន្ត្រីរាជការឱ្យកាន់តែមានភាពល្អប្រសេីរថែមទៀត។ ឆ្លៀតក្នុងឱកាសនេះនាយកដ្ឋានក៏បានពិនិត្យពិភាក្សាលេីការគិតគូរលេីការពង្រឹងការអនុវត្តផែនការអភិវឌ្ឍរបស់នាយកដ្ឋាន និងផែនការអភិវឌ្ឍសមត្ថភាពមន្ត្រីផ្ទៃក្នុងអង្គភាពដេីម្បីធានាឱ្យដំណេីរការនៃការគាំទ្រការងារគ្រប់គ្រងបុគ្គលិកមន្រ្តីរាជការក្រសួងកាន់តែទទួលបានលទ្ធផលតាមការគ្រោងទុក។