នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដឹកនាំកិច្ចប្រជុំស្ដីពីការប្រជុំវិភាគមុខងារ ដោយមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការក្រសួង លោកប្រធាននាយកដ្ឋានបុគ្គលិក និងមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងគោលបំណង ពិនិត្យ ពិភាក្សា លើវឌ្ឍនភាពការងារវិភាគមុខងារ ក៏ដូចជាត្រួតពិនិត្យឯកសារដែលបណ្ដាអង្គភាពផ្ញើរមក ដើម្បីធានាបានការរៀបចំឯកសារវិភាគមុខងារស្ថាប័នរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានទាន់ពេលវេលា ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី។