នៅរសៀលថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា, លោកប្រធាននាយកដ្ឋានបុគ្គលិក និងសហការី បានជួបប្រជុំពិភាក្សាការងារជាមួយលោកប្រធាននាយកដ្ឋានហិរញ្ញវត្ថុ​និងបុគ្គលិក​
កិច្ចប្រជុំ | កាលបរិច្ឆេទ: 14-Nov-2023

នៅរសៀលថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា, លោកប្រធាននាយកដ្ឋានបុគ្គលិក និងសហការី បានជួបប្រជុំពិភាក្សាការងារជាមួយលោកប្រធាននាយកដ្ឋានហិរញ្ញវត្ថុ​និងបុគ្គលិក​ លោក​ លោកស្រី​ និងក្រុមការងារនៃអគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា​ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធមុខងារភារកិច្ច ការគ្រប់គ្រង ការប្រើប្រាស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា និងពិនិត្យយន្តការពាក់ព័ន្ធការវាយតម្លៃសមិទ្ធកម្មមន្ត្រីក្រោមយន្តការលើកទឹកចិត្តរបស់ក្រសួង ព្រមទាំងផ្សព្វផ្សាយណែនាំការអនុវត្តលិខិតបទដ្ឋានគតិយុត្តថ្មីៗពាក់ព័ន្ធការគ្រប់គ្រងបុគ្គលិក។ កិច្ចប្រជុំក៏ជាវេទិកាពិគ្រោះយោបល់សាមញ្ញប្រចាំឆ្នាំរវាងនាយកដ្ឋានបុគ្គលិក និងអគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា សំដៅធានា និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីគ្រប់គ្រងបុគ្គលិកមន្ត្រីរាជការ ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ព្រមទាំងអាចតាមដាននូវវឌ្ឍនភាពការងារ ក៏ដូចជាអាចដោះស្រាយបាននូវរាល់បញ្ហាប្រឈមផ្សេងៗពាក់ព័ន្ធនឹងបុគ្គលិកមន្ត្រីរាជការបានទាន់ពេលវេលាផងដែរ។