នាថ្ងៃទី២៨-៣០ ខែមេសា ឆ្នាំ ២០២៥ នៅវិទ្យាស្ថានសូចនាករសមិទ្ធកម្មគន្លឹះ​ (KPIs Institute), លោកប្រធាននាយកដ្ឋានបុគ្គលិក លោកអនុប្រធាននាយកដ្ឋាន​​ និងសហការី
វគ្គបណ្តុះបណ្តាល | កាលបរិច្ឆេទ: 29-Apr-2025

នាថ្ងៃទី២៨-៣០ ខែមេសា ឆ្នាំ ២០២៥ នៅវិទ្យាស្ថានសូចនាករសមិទ្ធកម្មគន្លឹះ​ (KPIs Institute), លោកប្រធាននាយកដ្ឋានបុគ្គលិក លោកអនុប្រធាននាយកដ្ឋាន​​ និងសហការី បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «Certified Objectives and Key Results Professional» ដែលជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍប្រព័ន្ធត្រួតពិនិត្យ​និងវាយតម្លៃសមិទ្ធកម្មបុគ្គលិក​​និងការកំណត់សូចនាករសមិទ្ធកម្មបុគ្គលិកផ្សារភ្ជាប់នឹងការពិព័ណ៌នាភារកិច្ចធនធានមនុស្ស (Performance Management System-PMS/ HR KPIs)។ ការចូលរួមវគ្គបណ្តុះបណ្តាលនេះគឺកិច្ចការអាទិភាពចំពោះមុខមួយ បន្ទាប់ពីនាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋានក្រសួង បាននិងកំពុងរៀបចំអភិវឌ្ឍនិងពង្រឹងប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្មកម្រិតបុគ្គល​ ដែលជាកិច្ចការងារកែទម្រង់ក្នុងយន្តការលើកកម្ពស់លទ្ធផលការងារនិងអភិវឌ្ឍន៍ស្ថាប័ន ដូចមានកំណត់ក្នុងក្របខណ្ឌគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាជាការងារប្រទាក់ក្រឡា​និងផ្សារភ្ជាប់ទៅនឹងវិធានការគន្លឹះនៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណ:របស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិនេះ