JV color JV color JV color
ទំព័រដើម វគ្គបណ្តុះបណ្តាលនិងសិក្ខាសាលា

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

វគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ នៅតាមបណ្តាខេត្តនានា សំរាប់ឆ្នាំ​២០១១​ ខេត្តដែលបានរៀបចំរួចហើយ រួមមាន៖ ខេត្តព្រះសីហនុ,ខេត្តកំពត,ខេត្តកែប,ខេត្តកំពង់ស្ពឺ,ខេត្តព្រៃវែង,ខេត្តស្វាយរៀង,ខេត្តកំពង់ធំ,ខេត្តកំពង់ចាម,ខេត្តកណ្តាល,ខេត្តតាកែវ,ខេត្តកំពង់ឆ្នាំង និង ខេត្តពោធិសាត់ ដែលបាន រៀបចំវគ្គបណ្តុះបណ្តាលនៅឆ្នាំ២០១១ និង ខេត្តដែលបានរៀបចំនៅក្នុងឆ្នាំ២០១២ រួមមានៈ ខេត្តក្រចេះ, ខេត្តមណ្ឌលគិរី, ខេត្តរតនៈគិរី, ខេត្តស្ទឹងត្រែង,  ខេត្តព្រះវិហារ, ខេត្តកោះកុង, ខេត្តបាត់ដំបង, ​ខេត្តបន្ទាយមានជ័យ និង ឧត្តរមានជ័យ ។​ ខេត្ត សៀមរាប គ្រោងនឹងរៀបចំពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១២ និង ខេត្តប៉ៃលិន ពីថ្ងៃទី ០៦-១០ ខែ សីហា ឆ្នាំ២០១២ ខាងមុខនេះ។

សិក្ខាសាលាពង្រឹងសមត្ថភាព ស្តី​​ពីការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែលមានការចូលរួមពី ឯកឧត្តមតំណាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង ឯកឧត្តម អភិបាល អភិបាលរងខេត្ត នៃគណៈអភិបាលខេត្ត នានា ព្រមទាំង ប្រធាន ក្រុមបឹ្រក្សាខេត្ត សមាជិក សមាជិកា ក្រុមបឹ្រក្សាខេត្ត តំណាង ប្រធាន អនុប្រធាន មន្ទីរ គ្រប់មន្ទីរជុំវិញខេត្តផងដែរ ។

-តំណាងលេខាធិការដ្ឋាន គណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានបង្ហាញអំពីសញ្ញាណនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្របខ័ណ្ឌនៃការរៀបចំដំណើការគ្រប់គ្រងហិរញ្ញវត្ថុ យុទ្ធសាស្ត្រនៃការរៀបចំកម្មវិធីកែទម្រង់ជាដំណាក់កាលនិងជាជំហាន វិសាលភាពនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងបានពន្យល់ពីចំណុចនិមួយៗ ដែលពាក់ព័ន្ធនឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបានបង្ហាញផងដែរ អំពីឯកសារយោង និងគេហទំព័រពាក់ព័ន្ធមួយចំនួនជូនអង្គពិធីផងដែរ ។

-តំណាងអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញអំពីប្រភពចំណូលបានមក ពីការប្រមូលពន្ធ ប្រភពចំណូល​ពន្ធមានដូចជា៖ ពន្ធលើប្រាក់ចំណេញ ពន្ធលើប្រាក់បៀវត្ស ពន្ធលើចំណេញមូលធន ពន្ធកាត់ទុក ពន្ធអប្បបរមា ពន្ធជួលទ្រព្យសម្បតិ្ត ពន្ធប៉ាតង់ ពន្ធលើដីធ្លីមិនប្រើប្រាស់ ពន្ធលើយានជិនិះ ពន្ធតែមប្រិ៍ ពន្ធប្រថាប់ត្រា ពន្ធសត្តឃាត ត្រូវចាត់​ទុក​ជា​ប្រភេទពន្ធផ្ទាល់ ហើយប្រភេទពន្ធប្រយោលមាន អាករលើតម្លៃបន្ថែម អាករពិសេស  អាករលើផលរបរ អាក​រ​បំភ្លឺ​សាធារណៈអាករស្នាក់នៅ ។

-តំណាងនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ បានបង្ហាញអំពីទ្រព្យសម្បត្តិរដ្ឋរួមមាន៖ ដីធ្លី​ ក្រោមដី ភ្នំ សមុទ្រ​ ក្រោម​បាត​សមុទ្រ អាកាស កោះ ទន្លេរ ព្រែក បឹង ព្រែឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ មូលដ្ឋាន​ការពារ​ប្រទេស សំណង់ផ្សេងៗ ដែលបានកំណត់​ថា ជារបស់រដ្ឋនិង​ មានការសម្បទានដី និង មានការគ្រប់គ្រងទ្រព្យ​សម្បត្តិដែល​ស្ថិតនៅក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ដែល​​​​ជាសេនា​ធិការ​របស់រាជរដ្ឋាភិបាល ។

-តំណាងនាយកដ្ឋានចំណូលមិនមែនសារពើពន្ធ បានបង្ហាញអំពីចំណូលមិនមែនសារពើពន្ធ រួមមានៈ   ចំណូលដែល បានមកពីការចាត់ចែង ការធ្វើអាជីវកម្ម និងការលក់ទ្រព្យសម្បត្តិរដ្ឋ ផលបានពីសម្បទាន កម្រៃបានមកពីសេវា សាធារណៈ ផលពីការពិន័យ  និងការដាក់ទណ្ឌកម្ម  ការឧបត្ថម្ភអំណោយ ផលហិរញ្ញវត្ថុ ផលផ្សេងៗ និងផលពិសេស ដែលមានចំណូលពីសេវាបង់ថ្លៃរបស់រដ្ឋ និងការដាក់ឲ្យដំណើរការបង្កាន់ដៃបង់ប្រាក់ ។

-តំណាងនាយកដ្ឋានថវិកា បានបង្ហាញអំពីថវិកាជាឧបករណ៍គោលនយោបាយ​ សំរាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធក្នុងការប្រើប្រាស់ធនធានសាធារណៈ ថវិកានៃឆ្នាំនីមួយៗឆ្លុះបញ្ចាំងពីប្រភពចំណូល សម្រាប់បំពេញតម្រូវការអាទិភាពចំណាយប្រចាំឆ្នាំ សំរាប់ចំណាយអាទិភាព និងបានបង្ហាញអំពីគោលដៅឆ្ពោះទៅរកការអនុវត្តថវិកាតាមកម្មវិធីឲ្យបានស្រុង។

-តំណាងនាយកដ្ឋានហិរញ្ញវត្ថុមូលដ្ឋាន បានធ្វើបទបង្ហាញក្នុងនោះបានលើកឡើងអត្តប្រយោជន៍វិមជ្ឈការ គឺការប្រគល់ មុខងារ សិទ្ធិអំណាច និងធនធានដល់ថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៅមូលដ្ឋាន និង វិសហមជ្ឈការ ប្រគល់មុខងារសិទ្ធិអំណាច និងធនធានទៅអង្គភាពក្រោមបង្គាប់ ដើម្បីអនុវត្តក្នុងនាមស្ថាប័នសាម៉ី និង វិមជ្ឈការហិរញ្ញវត្ថុជាការ ប្រគល់នូវប្រភពធនធានហិរញ្ញវត្ថុ នានាជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឲ្យពួកគេអាចមាន លទ្ធភាពបំពេញនូវមុខងារនានាដែលថ្នាក់ជាតិបានធ្វើប្រតិភូកម្ម សំរាប់គោលការណ៍បែងចែកមុខងារ ប្រកបដោយ សមធម៌គឺជាគោលការណ៍នៃការបែងចែកមុខងារទៅឲ្យរដ្ឋបាលថ្នាក់ទាបបំផុតណាមួយ ប្រសិនបើរដ្ឋបាលថ្នាក់នោះ អាចបំពេញមុខងារនោះមានប្រសិទ្ធភាព និងភាពសកិ្តសិទ្ធ ។

-តំណាងនាយកដ្ឋានហិរញ្ញកិច្ច បានបង្ហាញអំពីទស្សនៈគោលនៃការអនុវត្តចំណាយថវិកា និងការត្រួត    ពិនិត្យហិរញ្ញវត្ថុ  ដែលរួមមាន និយមន័យ និងគោលបំណងនៃការគ្រប់គ្រងចំណាយថវិកា ម៉ូដែលនៃការត្រួតពិនិត្យហិរញ្ញវត្ថុ បរិបទ នីតិវិធីនៃការត្រួតពិនិត្យហិរញ្ញវត្ថុ និងច្បាប់ពាក់ព័ន្ធ និងការកែទម្រង់ការអនុវត្តថវិកានៅកម្ពុជា ព្រមទាំងបានពន្យល់លំអិតអំពីចំនុចនិមួយៗ ។

-តំណាងនាយកដ្ឋានលទ្ធកម្មសាធារណៈ បានធ្វើបទបង្ហាញអំពី ការដេញប្រគួតប្រជែងជាលក្ខណៈអន្តរជាតិ ការដេញប្រគួតប្រជែងក្នុងស្រុក ការពិគ្រោះថ្លៃ ការស្ទង់តម្លៃ ការចុះកិច្ចសន្យាផ្ទាល់ ការចុះកិច្ចសន្យាជាមួយអង្គភាពជំនាញនិងស្ថាប័នអនុវត្តលទ្ធកម្ម និង លទ្ធកម្មភាគកម្មសហគមន៍ ព្រមទាំងបានពន្យល់អំពីនីតិវិធីលទ្ធកម្មមួយៗ យ៉ាងលំអិតទៀតផង។

-តំណាងអគ្គនាយកដ្ឋានរតនាគារជាតិបានធ្វើបទបង្ហាញអំពី ភារកិច្ចសំខាន់ៗរបស់រតនាគារ និងប្រព័ន្ធគណនេយ្យរដ្ឋាភិបាល រួមមានគណនេយ្យសាធារណៈ គោលការចែកដាច់ភារកិច្ចរវាងអាណាប័កនិងគណនេយ្យករ រចនាសម្ព័ន្ធរបស់ អគ្គនាយកដ្ឋានរតនាគារជាតិ ប្រព័ន្ធគណនេយ្យសាធារណៈ ការទទួលខុសត្រូវរបស់គណនេយ្យ​ករ​រតនាគារ និងទិសដៅដែលអគ្គនាយកដ្ឋានរតនាគារជាតិចូលរួមក្នុងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ព្រមទាំង​បានបិទគណនេយ្យដែលក្រសួងមន្ទីរបានបើកនៅធនាគារបានរាប់រយគណនេយ្យ។

-តំណាងអគ្គាធិការដ្ឋានបានធ្វើបទបង្ហាញដោយបញ្ជាក់ថា អគ្គាធិការដ្ឋានដើរតួជាឧបករណ៍គន្លឹះនិងជាសេនាធិការដ៏ល្អបំផុត របស់ក្រសួងសេដ្ឋកិច្ចក្នុងការបំពេញមុខងារនិងភារកិច្ច របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការបំពេញភារកិច្ចធ្វើអធិការកិច្ចលើការគ្រប់គ្រង និងប្រើប្រាស់ថវិការដ្ឋប្រកបដោយឯករាជភាពចំពោះមុខវិជ្ជានិងវិជ្ជាជីវៈរបស់ខ្លួន ដោយមានការយល់ដឹងពីគោលការណ៍ទទួលខុសត្រូវ និងចូលរួមជាជំហានៗដើម្បីបំបាត់អំពើពុករលួយ ព្រោះថាបើគ្មានការត្រួតពិនិត្យគឺគ្មានគណនេយ្យភាព បើគ្មានគណនេយ្យភាព គឺគ្មានតម្លាភាព បើគ្មានតម្លាភាព គឺមានអំពើពុករលួយ ។

-តំណាងនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានធ្វើបទបង្ហាញថា សវនកម្មផ្ទៃក្នុងគឺជាការអះអាងដោយឯករាជ្យមិនលំអៀង និងធ្វើឲ្យប្រតិបត្តិរបស់អង្គភាពកាន់តែប្រសើរឡើង និងធានាឲ្យបាននូវសេវាកម្មមួយប្រកបដោយស្តង់ដារដែលទទួលស្គាល់ជាទូទៅ និងមានក្រមសីលធ៌មវិជ្ជាជីវៈសវនករផ្ទៃក្នុងព្រមទាំងអាចផ្តល់នូវអនុសាសន៍ដល់សវនដ្ឋាន ព្រមទាំងផ្តល់នូវការធានាដ៏សមស្របមួយទាក់ទងនឹងប្រសិទ្ធភាពនិងប្រសិទ្ធផល នៃប្រតិបត្តិការផ្តល់ព៌តមានទាន់ពេល របាយការណ៍ហិរញ្ញវត្ថុដែលអាចជឿទុកចិត្តបានដោយអនុលោមតាមបទប្បញ្ញត្តិហិរញ្ញវត្ថុ និងបទដ្ឋានគតិយុត្តិនានា។

 

សេចក្តីជូនដំណឹងអំពីការរៀបចំវគ្គបណ្តុះបណ្តាលនានានៅតាមបណ្តារាជធានី-ខេត្ត ដែលពាក់ព័ន្ធនឹងជំនាញរបស់អង្គភាពខ្លួន

សេចក្តីជូនដំណឹង អំពីការរៀបចំវគ្គបណ្តុះបណ្តាលនានា នៅតាមបណ្តារាជធានី-ខេត្ត ដែលពាក់ព័ន្ធនឹងជំនាញរបស់អង្គភាពខ្លួន

ព័ត៌មានបន្ថែម.. ( PDF )

 

 

 

 

 

 

 

 


 
 

វគ្គបណ្តុះបណ្តាលស្តីពី The General Agreement on Trade (GATS) and Services Negotiations (Fo Cambodia)

វគ្គបណ្តុះបណ្តាលស្តីពី The General Agreement on Trade (GATS) and Services Negotiations (Fo Cambodia)

ពីថ្ងៃទី 05-08 ខែ  ឆ្នាំ​២០១១ នៅ Cambodia-Singapore Training Centre នៅភ្នំពេញ បេក្ខជន ត្រូវមកទំនាក់ទំនង នាយកដ្ឋានបុគ្គលិក ដើម្បីរៀបចំឈ្មោះទៅក្រសួងការបរទេស ។​ វគ្គបណ្តុះបណ្តាលនេះ ក្រសួងនឹងផ្តល់ជូន មន្រ្តីពី៖

១-អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចំនួន០២​រូប

២-អគ្គនាយកដ្ឋានពន្ធដារ ចំនួន០២​រូប

៣-នាយកដ្ឋានសមាហរណកម្មសេដ្ឋកិច្ចនិងអាស៊ាន ចំនួន​ ០២រូប

៤-នាយកដ្ឋានគោលនយោបាយសេដ្ឋកិច្ច ចំនួន​ ០២រូប

និងនាយកដ្ឋានផ្សេងទៀត ចំនួន ០២រូប

ព័ត៌មានបន្ថែម...

 

     
     

    សំណើសុំអញ្ជើញមន្ត្រីរបស់ក្រសួង ចូលរួមដាក់ពាក្យប្រកួតប្រជែង ក្នុងកម្មវិធីអ្នកជំនាញវ័យក្មេងសម្រាប់ បណ្តាប្រទេសក្នុងមហាអនុតំបន់មេគង្គ (Young GMS Professional Program))

    សំណើសុំអញ្ជើញមន្ត្រីរបស់ក្រសួង ចូលរួមដាក់ពាក្យប្រកួតប្រជែង ក្នុងកម្មវិធីអ្នកជំនាញវ័យក្មេងសម្រាប់ បណ្តាប្រទេសក្នុងមហាអនុតំបន់មេគង្គ (Young GMS Professional Program)

    ព័ត៌មានបន្ថែម...

     

       
       

      វគ្គបណ្តុះបណ្តាលស្តីពី Basic Financial Management (For Cambodia)

      វគ្គបណ្តុះបណ្តាលស្តីពី Basic Financial Management (For Cambodia)

       ពីថ្ងៃទី ១០-១៤ ខែ  ឆ្នាំ​២០១១ នៅ Cambodia-Singapore Training Centre នៅភ្នំពេញ បេក្ខជនត្រូវមកទំនាក់ទំនង នាយកដ្ឋានបុគ្គលិក ដើម្បីរៀបចំឈ្មោះទៅក្រសួងការបរទេស

      ព័ត៌មានបន្ថែម...

       

         
         
        • «
        •  Start 
        •  Prev 
        •  1 
        •  2 
        •  Next 
        •  End 
        • »

        Page 1 of 2