ការិយាល័យ

នាយកដ្ឋានបុគ្គលិកមានការិយាល័យចំណុះ ចំនួន ០៤ គឺ៖

១.ការិយាល័យត្រួតពិនិត្យបុគ្គលិក

​​​តួនាទី និងភារកិច្ច របស់ការិយាល័យត្រួតពិនិត្យបុគ្គលិក មានដូចខាងក្រោម៖

 • រៀបចំគោលនយោបាយលើកសរសើរ ផ្តល់កិត្តិយស ដាក់វិន័យ ស្តីបន្ទោស ឬ ព្រមានដល់​មន្ត្រីរាជការក្រោមឱវាទក្រសួង។
 • ចូលរួមក្នុងការពិនិត្យ និងផ្តល់យោបល់លើសំណើ តម្លើងឋានន្តរស័ក្តិ ដល់មន្ត្រីរាជការ
 • ត្រួតពិនិត្យសកម្មភាពមន្ត្រីរាជការស្ថិតក្រោមឱវាទក្រសួង
 • គ្រប់គ្រង និង រក្សាសំណុំឯកសារបុគ្គលិក
 • ណែនាំមន្ត្រីរាជការក្រោមឱវាទក្រសួង ឱ្យអនុវត្តបទបញ្ជា​ ស្តីពីកាតព្វកិច្ចរបស់​មន្ត្រីរាជការ​ឱ្យ​បានសមស្រប
 • ចូលរួមជាសមាជិកក្នុងក្រុមប្រឹក្សាវិន័យ ។

២. ការិយាល័យបុគ្គលិក

តួនាទី និង ភារកិច្ច របស់ការិយាល័យបុគ្គលិក មានដូចខាងក្រោម៖

 • រៀបចំធ្វើប្រកាសតែងតាំង ផ្ទេរ ឬ ទទួលស្គាល់ក្របខ័ណ្ឌមន្ត្រីរាជការ។
 • រៀបចំធ្វើលិខិតបង្គាប់ការ ឬ សេចក្តីសំរេចនានារបស់ក្រសួង អំពីការងារបុគ្គលិក
 • ធ្វើបញ្ជីរាយនាមមន្ត្រីរាជការក្នុងក្របខ័ណ្ឌ
 • ធ្វើលិខិតឧទ្ទេសនាមជូនមន្ត្រីរាជការចុះបំពេញការងារប្រចាំថ្ងៃ
 • ធ្វើលិខិតបញ្ជាបេសកកម្ម ជូនមន្ត្រីរាជការ
 • ធ្វើអត្តសញ្ញាណប័ណ្ណ ឬ ប័ណ្ណសំគាល់ខ្លួន ជូនមន្ត្រីរាជការ
 • រៀបចំចាត់តាំងមន្ត្រីរាជការ ចូលរួមក្នុងសកម្មភាពបុណ្យជាតិ បុណ្យអន្តរជាតិ មីទីង្គ​ព្យុហយាត្រា ឬក៏សកម្មភាពសង្គមនានា
 • ចូលរួមរៀបចំកម្មវិធី ផែនការបណ្តុះបណ្តាលមន្ត្រីរាជការទាំងក្នុង និង ក្រៅប្រទេស
 • ចូលរួមចំណែកក្នុងការចាត់តាំងមន្ត្រីរាជការចូលរួមក្នុងសិក្ខាសាលា ឬ ការសិក្សារយៈពេល​ខ្លី មធ្យម វែង ទាំងនៅក្នុង និងក្រៅប្រទេស
 • ធ្វើលិខិតផ្តល់កិត្តិយស ដាក់វិន័យ ស្តីបន្ទោស ឬ ព្រមាន ដល់មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួង
 • ធ្វើលិខិតអនុញ្ញាតច្បាប់ ឈប់សំរាក ព្យាបាលជំងឺ ឬ ច្បាប់មានធុរៈ ឬ សំរាកលំហែ ។

៣. ការិយាល័យក្របខ័ណ្ឌ បៀវត្សរ៍

តួនាទី និង ភារកិច្ច របស់ការិយាល័យក្របខ័ណ្ឌ បៀវត្សរ៍ មានដូចខាងក្រោម ៖

 • រៀបចំក្របខ័ណ្ឌ បៀវត្ស និងពិចារណារៀបចំរចនាសម្ព័ន្ធក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ខ្សែបណ្តោយទូទាំងប្រទេស
 • ក្តាប់ស្ថិតិ ធ្វើផែនការក្របខ័ណ្ឌ និង ឥណទានបៀវត្សមន្ត្រីរាជការប្រចាំខែ ត្រីមាស ឆមាស ឆ្នាំ
 • រៀបចំប្រាក់បៀវត្សមន្ត្រីបុគ្គលិករាជការ
 • រៀបចំប្រាក់ឧបត្ថម្ភអ្នកក្នុងបន្ទុក ( ប្តី ប្រពន្ធ កូន) របស់មន្ត្រីរាជការ
 • តាមដានអតីភាពការងារ ការសុំផ្អាកការងារមួយរយៈដោយគ្មានបៀវត្ស ធ្វើការតម្លើង​កាំ​ប្រាក់​បៀវត្សរ៍ប្រចាំឆ្នាំ
 • រៀបចំរបបគោលនយោបាយធានារ៉ាប់រងសង្គម ជូនមន្ត្រីរាជការ
 • រៀបចំគោលនយោបាយឧបត្ថម្ភភារកិច្ច ដែលប៉ះពាល់សុខភាព ឬ ការងារដែល​ងាយអន្តរាយ​ដល់សុខភាព
 • គ្រប់គ្រងមន្ត្រីរាជការតាមប្រព័ន្ធព័ត៌មានវិទ្យា
 • តាមដានការប្រើប្រាស់បុគ្គលិកអណ្តែត បុគ្គលិកជាប់កិច្ចសន្យា
 • រៀបចំតំណែងឯកទេស សំរាប់ស្ថាប័ន ។

៤. ការិយាល័យគ្រប់គ្រងការបណ្តុះបណ្តាល និង អភិវឌ្ឍន៍ធនធានមនុស្ស

ការិយាល័យគ្រប់គ្រងការបណ្តុះបណ្តាល និង អភិវឌ្ឍន៍ធនធានមនុស្សតួនាទី និង ភារកិច្ចរបស់ការិយាល័យមានដូចតទៅ៖

 • គ្រប់គ្រង-តាមដានរាល់សកម្មភាព-បំពាក់បំប៉ន និង វាយតំលៃការងារបណ្តុះបណ្តាល ក្នុង និង ក្រៅប្រទេស​ សំដៅ​អភិវឌ្ឍន៍​ផ្នែក​ធនធាន​មនុស្ស ចំណុះក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ស្ថាប័ន​​​​ពាក់ព័ន្ធ
 • រៀបចំគ្រប់គ្រង និង អភិវឌ្ឍន៍ទិន្នន័យព័ត៌មានវិទ្យាសំរាប់ការងារបុគ្គលិក
 • ផ្តល់យោបល់ការលើកផែនការបណ្តុះបណ្តាលឯកទេសផ្សេងៗសំរាប់អភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស
 • សហការក្នុងការត្រួតពិនិត្យ និង ផ្តល់អាហារូបករណ៍សិក្សាក្នុង និង ក្រៅប្រទេស ដល់​មន្ត្រី​រាជការ
 • រៀបចំទស្សនកិច្ចសិក្សា និង ការធ្វើកម្មសិក្សារបស់មន្ត្រីរាជការ សិស្ស និស្សិត
 • រៀបចំកម្មវិធីសំរាកលំហែសំរាប់មន្ត្រីរាជការ