ដំណឹងថ្មីៗ :

ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅសាលាខេត្តព្រះសីហនុ, នាយកដ្ឋាន បុគ្គលិកនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមក្នុង ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការ ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាតំណាងរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។