ដំណឹងថ្មីៗ :

សកម្មភាពចុះផ្សព្វផ្សាយប្រព័ន្ធគ្រប់គ្រងបុគ្គលិកតាមប្រព័ន្ធព័ត៌មានវិទ្យាទៅដល់អង្គភាពថ្នាក់មូលដ្ឋានរាជធានី-ខេត្ត

នាយកដ្ឋានបុគ្គលិកនៃអគ្គលេខាធិការដ្ឋាន បានធ្វើការចុះផ្សព្វផ្សាយប្រព័ន្ធគ្រប់គ្រងបុគ្គលិកតាមប្រព័ន្ធព័ត៌មានវិទ្យាដល់អង្គភាពថ្នាក់មូលដ្ឋានរាជធានី-ខេត្ត ដែលដឹកនាំដោយ លោក ប៊ិន កក្កដា ប្រធាននាយកដ្ឋានបុគ្គលិក និងលោក ហាំង សុខសេរី អនុប្រធាននាយកដ្ឋានទទួលបន្ទុកការិយាល័យគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ ដោយមានការចូលរួមពីមន្ត្រីជំនាញ រួមទាំងតំណាងមកពីគ្រប់អង្គភាព។ ការផ្សព្វផ្សាយប្រព័ន្ធនេះគឺក្នុងគោលបំណងពង្រឹង និងពង្រីកវិសាលភាពប្រព័ន្ធគ្រប់គ្រងបុគ្គលិកតាមប្រព័ន្ធព័ត៌មានវិទ្យាដល់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅតាមបណ្ដាលខេត្ត ដើម្បីបំពេញតម្រូវការការងាររដ្ឋបាលផ្សេងដែលបង្កឱ្យមានភាពងាយស្រួលដល់មន្ត្រីជំនាញអាចស្វែងរក និងទាញយកទិន្នន័យទៅតាមអង្គភាព ត្រួតពិនិត្យស្ថានភាពការងារ និងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រី ។ លើសពីនេះប្រព័ន្ធគ្រប់គ្រងបុគ្គលិក ក៏អាចជួយសម្រួលដល់ការបោះពុម្ពប័ណ្ណសរសើរ ប័ណ្ណសម្គាល់មន្ត្រីរាជការ លិខិតបទដ្ឋាន និងរបាយការណ៍ស្ថិតិផ្សេងៗ តាមរយៈប្រព័ន្ធនេះបានយ៉ាងងាយស្រួល។

ការចុះផ្សព្វផ្សាយប្រព័ន្ធគ្រប់គ្រងបុគ្គលិកដល់ថ្នាក់មូលដ្ឋានរាជធានី-ខេត្ត សម្រាប់ឆ្នាំ២០២០ មានដូចជា៖

  • ខេត្តកោះកុង
  • ខេត្តមណ្ឌលគីរី
  • ខេត្តកំពង់ឆ្នាំង
  • ខេត្តកណ្ដាល
  • ខេត្តកំពង់ធំ
  • ខេត្តស្វាយរៀង
  • ខេត្តព្រៃវែង
  • ខេត្តកំពង់ចាម
  • ខេត្តកែប