ដំណឹងថ្មីៗ :

កិច្ចប្រជុំពិនិត្យលើការវាយតម្លៃសមិទ្ធកម្មនៃការអនុវត្តផែនការសកម្មភាពរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យ, អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, តាមរយៈការប្រគល់ភារកិច្ចរបស់ឯកឧត្តមអគ្គលេខាធិការ និងជាប្រធានក្រុមការងារ (កសល)​ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន និងជាអនុប្រធានក្រុមការងារវាយតម្លៃសមិទ្ធកម្ម (កសល) អមដោយលោកប្រធានលេខាធិការដ្ឋាន កសល និងសមាជិកពាក់ព័ន្ធ បានដឹកនាំកិច្ចប្រជុំពិនិត្យលើការវាយតម្លៃសមិទ្ធកម្មនៃការអនុវត្តផែនការសកម្មភាពរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យ, អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ ពិភាក្សា សម្របសម្រួល និងដោះស្រាយលើបញ្ហាប្រឈមនានា សំដៅជំរុញការអនុវត្តផែនការសកម្មភាពឱ្យសម្រេចបានតាមសូចនាករដែលបានគ្រោងទុកនាត្រីមាសបន្ទាប់ ។