JV color JV color JV color
ទំព័រដើម សមាគមសង្គហៈមិត្តបុគ្គលិកមន្រ្តីរាជការ សមាគម ​ស.ស.ម.ស.ហ.វ មន្ត្រី សហវ ដែលបានទទួលប្រាក់ឧបត្ថម្ភ ​ពីសមាគម ​ស.ស.ម.ស.ហ.វ

មន្ត្រី សហវ ដែលបានទទួលប្រាក់ឧបត្ថម្ភ ​ពីសមាគម ​ស.ស.ម.ស.ហ.វ

សមាគមសង្គហៈមិត្ត បុគ្គលិកមន្ត្រីរាជការ  នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្តល់ថវិកាឧបត្ថម្ភជូនមន្ត្រីដូចខាងក្រោម៖

 

លោកស្រី សុខ រតនា ជាសមាជិកនៃ ស.ស.ប.ស.ហ.វ រតនាគារខេត្តស្វាយរៀង ។ លោកស្រី សុខ រតនា បានទទួលមរណភាពកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយជម្ងឺគាំងបេះដូង ក្នុងជន្មាយុ ៤៣ឆ្នាំ។ស្របតាមពាក្យបណ្តាំរបស់លោកស្រី សុខ រតនា ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២ ត្រូវប្រគល់ថវិកាឧបត្ថម្ភនេះជូនកូនប្រុសឈ្មោះ ងួន កាណូរ៉ា ។ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ លោក យក់ ប៊ុនណា បានផ្តល់ថវិកាឧបត្ថម្ភដែលថវិកានេះត្រូវបានទទួលការឧបត្ថម្ភអំពីលោកជំទាវ សួន រិទ្ធិយ៉ា ជាប ដាវុធ     ចំនួន ២,០០០,០០០៛ (ពីរលានរៀលគត់) ជូនលោកស្រី មិត្ត សុខលីម ស្របតាមសេចក្តីសម្រេចអង្គប្រជុំថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០១៣​ ។

 

 

លោក សេង ស្រ៊ី ជាសមាជិកនៃ ស.ស.ប.ស.ហ.វ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (និវត្តន៍ជន) ។ លោក សេង ស្រ៊ី បានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ ដោយរោគាពាធិ ។ស្របតាមពាក្យបណ្តាំរបស់លោក សេង ស្រ៊ី ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១២ ត្រូវប្រគល់ថវិកាឧបត្ថម្ភនេះជូនកូនប្រុសឈ្មោះ សំ សំណាង ។ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ លោក យក់ ប៊ុនណា បានផ្តល់ថវិកាឧបត្ថម្ភដែលថវិកានេះត្រូវបានទទួលការឧបត្ថម្ភអំពីលោកជំទាវ សួន រិទ្ធិយ៉ា ជាប ដាវុធ ចំនួន ២,០០០,០០០៛ (ពីរលានរៀលគត់) ជូនលោកស្រី សំ សំណាង ស្របតាមសេចក្តីសម្រេចអង្គប្រជុំថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០១៣​ ។

 

លោក ប្រាក់ សារ៉ាត ជាសមាជិកនៃ ស.ស.ប.ស.ហ.វ អគ្គនាយកដ្ឋានរតនាគារជាតិ (និវត្តន៍ជន) ។ លោក ប្រាក់ សារ៉ាត បានទទួលមរណភាពកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៣ ដោយជម្ងឺមហារីកថ្លើម ។យោងតាមពាក្យបណ្តាំរបស់លោក ប្រាក់ សារ៉ាត ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២ ត្រូវប្រគល់ថវិកាឧបត្ថម្ភនេះជូនកូនស្រីឈ្មោះ ប្រាក់ ណារិន ។ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ លោក យក់ ប៊ុនណា បានផ្តល់ថវិកាឧបត្ថម្ភដែលថវិកានេះត្រូវបានទទួលការឧបត្ថម្ភអំពីលោកជំទាវ សួន រិទ្ធិយ៉ា ជាប ដាវុធ ចំនួន ២,០០០,០០០៛ (ពីរលានរៀលគត់) ជូនលោកស្រី ប្រាក់ ណារិន ស្របតាមសេចក្តីសម្រេចអង្គប្រជុំថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០១៣​ ។

 

 

លោក យូ ផាន ជាសមាជិកនៃ ស.ស.ប.ស.ហ.វ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (និវត្តន៍ជន) ។ លោក យូ​ ផាន បានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ ដោយជម្ងឺមហារីកថ្លើម ។យោងតាមពាក្យបណ្តាំរបស់លោក យូ ផាន ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ ត្រូវប្រគល់ថវិកាឧបត្ថម្ភនេះជូនកូនស្រីឈ្មោះ មិត្ត សុខលីម ។ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ លោក យក់ ប៊ុនណា បានផ្តល់ថវិកាឧបត្ថម្ភដែលថវិកានេះត្រូវបានទទួលការឧបត្ថម្ភអំពីលោកជំទាវ សួន រិទ្ធិយ៉ា ជាប ដាវុធ     ចំនួន ២,០០០,០០០៛ (ពីរលានរៀលគត់) ជូនលោកស្រី មិត្ត សុខលីម ស្របតាមសេចក្តីសម្រេចអង្គប្រជុំថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០១៣​ ។

 

 

 

 

 

 

 

            លោក យ៉ុង គឹមឡេងជាសមាជិកនៃ ស.ស.ប.ស.ហ.វ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ (និវត្តន៍ជន) កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១២​ លោកមានជម្ងឺត្រូវលាងឈាមជាប្រចាំ ០២ដងក្នុងមួយសប្តាហ៍ នៅមន្ទីរពេទ្រកាល់ម៉ែត(មជ្ឈមណ្ឌលលាងឈាម ជា ស៊ីម) ។ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣ ស.ស.ប.ស.ហ.វ បានផ្តល់ថវិកាឧបត្ថម្ភចំនួន ៥០០,០០០៛ (ប្រាំរយពាន់រៀលគត់) ជូនលោក យ៉ុង គឹមឡេងស្របតាមលក្ខត្តិកៈរបស់សមាគម ។

លោក ហិន ហេង ជាសមាជិកនៃ ស.ស.ប.ស.ហ.វ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តក្រចេះ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ បានទទួលមរណភាពដោយរោគគារពាធ សេចក្តីចម្លងមរណភាពលេខ ០៣ មរភ ក្រក្រច ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ ។ យោងតាមពាក្យបណ្តាំរបស់លោក ហិន ហេង ក្នុងនោះកញ្ញា ហិន ស្រីមុំ ត្រូវជាកូនស្រីកាលពីថ្ងៃទី១២ ខែ០៣ ឆ្នាំ២០១៣ ស.ស.ប.ស.ហ.វ បានផ្តល់ថវិកាឧបត្ថម្ភចំនួន ៤,០០០,០០០៛ (បួនលានរៀលគត់)ស្របតាមលក្ខត្តិក់របស់សមាគម។

 

លោក ថុន វុឌ្ឍី ជាសមាជិកនៃ ស.ស.ប.ស.ហ.វ អគ្គាធិការដ្ឋាន កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៣ ត្រូវបានចូលវះកាត់ជាបន្ទាន់ជម្ងឺត្បៀតសរសៃឈាមក្នុងបេះដូង ស្ថិតក្នុងមជ្ឈមណ្ឌលព្យាបាលជម្ងឺបេះដូងភ្នំពេញ ។ លោក សាយ ឡាយ ជាសមាជិកនៃ ស.ស.ប.ស.ហ.វ អគ្គាធិការដ្ឋាន កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៣ បានទទួលគ្រោះថ្នាក់ចរាចរណ៍ពេលចេញពីបំពេញការងារ ហើយបានសម្រាកព្យាបាលនៅមន្ទីរពេទ្របង្អែក ខេត្តកំពង់ស្ពឺ អស់រយៈពេល ១៨ថ្ងៃ យោងតាមលិខិតលេខ ១៣៧ មពបកស ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣ ។ លោកស្រី តូច ឃន់ ជាសមាជិកនៃ ស.ស.ប.ស.ហ.វ អគ្គាធិការដ្ឋាន កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២ បានទទួលគ្រោះថ្នាក់ចរាចរណ៍ពេលចេញពីផ្ទះទៅធ្វើការ រងរបួលជាទម្ងន់ដែលត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្រព្រះកេតុមាលាអស់រយៈពេល ១១ថ្ងៃ ។ ដោយសារសភាពជម្ងឺរបស់លោក ថុន វុឌ្ឍី និងលោកស្រី តូច ឃន់ នៅមានសភាពធ្ងន់ធ្ងរនៅឡើយមិនអាចមកទទួលនូវថវិកាឧបត្ថម្ភពីសមាគមដោយផ្ទាល់ ដូច្នេះកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ ស.ស.ប.ស.ហ.វ បានផ្តល់នូវថវិកាឧបត្ថម្ភរួមទាំងបីជូន លោក សាយ ឡាយ ក្នុងម្នាក់ៗនូវថវិកាចំនួន ៥០០,០០០៛ (ប្រាំរយពាន់រៀលគត់) សរុប ០៣នាក់ ១,៥០០,០០០៛ (មួយលានប្រាំរយពាន់រៀលគត់) ស្របតាមលក្ខត្តិកៈរបស់សមាគម ។

 

លោក ស៊ិន នាវារិទ្ធ ជាសមាជិកនៃ ស.ស.ប.ស.ហ.វ អនុប្រធានការិយាល័យនៃនាយកដ្ឋានហិរញ្ញកិច្ច ។ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣ បានចូលសម្រាកព្យាបាលនូវមន្ទីរពេទ្រកាល់ម៉ែត ដោយ គ្រោះថ្នាក់ ចរាចរណ៍បាក់ដៃ ។ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ ស.ស.ប.ស.ហ.វ បានផ្តល់ថវិកាឧបត្ថម្ភចំនួន ៥០០,០០០៛ (ប្រាំរយពាន់រៀលគត់) ដោយសារសភាព ជម្ងឺនៅ មាន ភាពធ្ងន់ធ្ងរនៅឡើយដូច្នេះលោក ស៊ិន នាវារិទ្ធ បានផ្ទេរសិទ្ធិជូនលោកស្រី ស៊ិន ម៉ូលីវណ្ណ មកធ្វើការបើកជំនួសស្របតាមលក្ខត្តិកៈរបស់សមាគម ។

 

លោក អ៊ឹម សៀប ជាសមាជិកនៃ ស.ស.ប.ស.ហ.វ មន្ត្រីនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ ។ លោក មានជម្ងឺជាទម្ងន់ ដោយបានលើសឈាមដួលស្លាប់មួយចំហៀងខ្លួន។កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣ ស.ស.ប.ស.ហ.វ បានផ្តល់ថវិកាឧបត្ថម្ភចំនួន ៥០០,០០០៛     (ប្រាំរយពាន់រៀលគត់) ដោយសារសភាពជម្ងឺ នៅមានភាពធ្ងន់ធ្ងរនៅឡើយដូច្នេះលោក អ៊ឹម សៀប បានផ្ទេរសិទ្ធិជូនលោកស្រី រ៉ាន់ខែម សុគន្ថាច ដែលត្រូវជាភរិយាលោក ស៊ិន នាវារិទ្ធ ស្របតាមលក្ខត្តិកៈរបស់សមាគម ។

 

 

 

លោក ប៉ែន ប៊ុនសេង ជាសមាជិកនៃ ស.ស.ប.ស.ហ.វ អតីតជាអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ ។ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ លោកបានទទួលមរណភាពដោយជរាពាធ ។យោងតាមលិខិតបណ្តាំរបស់លោក ប៉ែន ប៊ុនសេង កាលពីថ្ងៃទី០៦ ខែកុម្កៈ ឆ្នាំ២០១៣ខាង ស.ស.ប.ស.ហ.វ បានប្រគល់ថវិកាឧបត្ថម្ភចំនួន ៤,០០០,០០០៛ (បួនលានរៀលគត់) ជូនលោកស្រី ប៉ែន សុគន្ធា ដែលត្រូវជាកូនស្រីរបស់លោក ប៉ែន ប៊ុនសេង ស្របតាមលក្ខត្តិកៈរបស់សមាគម ។

 

លោក ចាន់ ចេនជាសមាជិកនៃ ស.ស.ប.ស.ហ.វ នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ (និវត្តន៍ជន) កាលពីថ្ងៃទី០៣ ខែមីនា     ឆ្នាំ២០១៣លោកមានជម្ងឺជាទម្ងន់ដែលត្រូវធ្វើការវះកាត់ដម្រងនោម នៅមន្ទីរ ពហុព្យាបាល និងសម្ភពសំពៅមាស ។ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ ស.ស.ប.ស.ហ.វ     បានផ្តល់ឧបត្ថម្ភចំនួន     ៥០០,០០០៛     (ប្រាំរយពាន់រៀលគត់) ជូនលោក ចាន់ ចេន ស្របតាមលក្ខត្តិកៈ របស់សមាគម ។

 

 

លោកស្រី សុខ រតនា ជាសមាជិកនៃ ស.ស.ប.ស.ហ.វ រតនាគារខេត្តស្វាយរៀង ។ លោកស្រី សុខ រតនា បានទទួលមរណភាពកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយជម្ងឺគាំងបេះដូង ក្នុងជន្មាយុ ៤៣ឆ្នាំ។ស្របតាមពាក្យបណ្តាំរបស់លោកស្រី សុខ រតនា ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២ ត្រូវប្រគល់ថវិកាឧបត្ថម្ភនេះជូនកូនប្រុសឈ្មោះ ងួន កាណូរ៉ា ។ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣ ស.ស.ប.ស.ហ.វ បានផ្តល់ថវិកាឧបត្ថម្ភជូនលោក ងួន កាណូរ៉ា ៤,០០០,០០០៛ (បួនលានរៀលគត់) ស្របតាមលក្ខត្តិកៈរបស់សមាគម ។

 

 

លោកស្រី សារឿន វ៉ារីយ៉ង់ជាសមាជិកនៃ ស.ស.ប.ស.ហ.វ អគ្គនាយកដ្ឋានរតនាគារជាតិ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១២លោកស្រីបានសម្រាលមាតុភាពដែលទទួលបានកូនប្រុសម្នាក់ ស្ថិតក្នុងមន្ទីរ ពេទ្យកាល់ម៉ែត។ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣ ស.ស.ប.ស.ហ.វ     បានផ្តល់ថវិកាឧបត្ថម្ភ ៤០០,០០០៛     (បួនរយពាន់រៀលគត់) ជូនលោកស្រី សារឿន វ៉ារីយ៉ង់ ស្របតាមលក្ខត្តិកៈរបស់សមាគម

 

 

 

លោក គឹម សាមិតជាសមាជិកនៃ ស.ស.ប.ស.ហ.វ មសហវ ខេត្តកំពង់ឆ្នាំង (និវត្តន៍ជន) កាលពីថ្ងៃទី១៨ ខែមីនា     ឆ្នាំ២០១៣ លោកមានជម្ងឺរ៉ាំរ៉ៃ (លើសឈាម និងទន់ងើបមិនរួច) ។ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ ស.ស.ប.ស.ហ.វ បានផ្តល់ថវិកាឧបត្ថម្ភចំនួន ៥០០,០០០៛ (ប្រាំរយពាន់រៀលគត់) ជូនលោក ថោង សុវណ្ណ ដោយសារសភាពជម្ងឺលោក គឹម សាមិត មានសភាពធ្ងន់ធ្ងរនៅឡើយមិនអាចមក ទទួលថវិកាពីសមាគមដោយផ្ទាល់ ដូច្នេះទើបផ្ទេរសិទ្ធិជូនលោក ថោង សុវណ្ណ មកទទួលថវិកាជំនួស ដោយស្របតាមលក្ខត្តិកៈរបស់សមាគម ។

 

 

 

លោក ឡែវ ប៊ុនថាជាសមាជិកនៃ ស.ស.ប.ស.ហ.វ នាយកដ្ឋានបុគ្គលិក កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៣លោកមានជម្ងឺជាទម្ងន់ដែលត្រូវសម្រាកព្យាបាល នៅមន្ទីរ ។ កាលពីថ្ងៃទី២៣   ខែមេសា  ឆ្នាំ២០១៣  ស.ស.ប.ស.ហ.វបានផ្តល់ថវិកាឧបត្ថម្ភចំនួន ៥០០,០០០៛     (ប្រាំរយពាន់រៀលគត់) ជូនលោក ឡែវ ប៊ុនថា ស្របតាមលក្ខត្តិកៈរបស់សមាគម ។

 

 

 

លោកស្រី ស្រី សុផារីជាសមាជិកនៃ ស.ស.ប.ស.ហ.វ អគ្គនាយកដ្ឋានរតនាគារជាតិ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ លោកស្រីបានសម្រាលមាតុភាពស្ថិតក្នុងមន្ទីរសម្ភពសោភា ។ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៣ ស.ស.ប.ស.ហ.វ បានផ្តល់ថវិកាឧបត្ថម្ភចំនួន ៤០០,០០០៛ (បួនរយពាន់រៀលគត់) ជូនលោកស្រី ស្រី​ សុផារី ស្របតាមលក្ខត្តិកៈរបស់សមាគម។

 

 

 

 

លោក សេង ស្រ៊ី ជាសមាជិកនៃ ស.ស.ប.ស.ហ.វ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (និវត្តន៍ជន) ។ លោក សេង ស្រ៊ី បានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ ដោយរោគាពាធិ ។ស្រប តាមពាក្យបណ្តាំរបស់លោក សេង ស្រ៊ី ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១២ ត្រូវប្រគល់ ថវិកា ឧបត្ថម្ភនេះជូនកូនប្រុសឈ្មោះ សំ សំណាង ។ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ ស.ស.ប.ស.ហ.វ បានផ្តល់ថវិកាឧបត្ថម្ភចំនួន ៤,០០០,០០០៛ (បួនលានរៀលគត់) ជូនលោក សំ សំណាង ស្របតាមលក្ខត្តិកៈរបស់សមាគម ។

 

 

 

លោក ប្រាក់ សារ៉ាត ជាសមាជិកនៃ ស.ស.ប.ស.ហ.វ អគ្គនាយកដ្ឋានរតនាគារជាតិ (និវត្តន៍ជន) ។ លោក ប្រាក់ សារ៉ាត បានទទួលមរណភាពកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៣ ដោយជម្ងឺមហារីកថ្លើម ។យោងតាមពាក្យបណ្តាំរបស់លោក ប្រាក់ សារ៉ាត ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២ ត្រូវប្រគល់ថវិកាឧបត្ថម្ភនេះជូនកូនស្រីឈ្មោះ ប្រាក់ ណារិន ។ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៣ ស.ស.ប.ស.ហ.វ បានផ្តល់ថវិកាឧបត្ថម្ភចំនួន ៤,០០០,០០០៛ (បួនលានរៀលគត់) ជូនលោកស្រី ប្រាក់ ណារិន ស្របតាមលក្ខត្តិកៈរបស់សមាគម ។

 

 

 

 

លោក ម៉ឹង សំ ជាសមាជិកនៃ ស.ស.ប.ស.ហ.វ នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១២ ខែឧសភា     ឆ្នាំ២០១៣   លោកមានជម្ងឺជាទម្ងន់ដែលត្រូវធ្វើការវះកាត់ដុំខ្លាញ់ នៅមន្ទីរពេទ្យព្រះកុសុមៈ ។ កាល ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣ ស.ស.ប.ស.ហ.វ បានផ្តល់ថវិកាឧបត្ថម្ភចំនួន ៥០០,០០០៛     (ប្រាំរយពាន់រៀលគត់) ជូនលោក ម៉ឹង សំ ស្របតាមលក្ខត្តិកៈរបស់សមាគម ។

 

 

 

 

 

កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៣ លោកស្រី វ៉ន ភាព ដែលត្រូវជាភរិយាលោក សុខ​ សន ជាសមាជិក ស.ស.ប.ស.ហ.វ មសហវ រាជធានីភ្នំពេញ (និវត្តន៍ជន) បានទទួលមរណភាពដោយរោគាពាធ។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣ ស.ស.ប.ស.ហ.វ បានផ្តល់ថវិកាឧបត្ថម្ភចំនួន ២,៥០០,០០០៛ (ពីរលានប្រាំរយពាន់រៀលគត់) ជូនលោក សុខ សន ស្របតាមលក្ខន្តិកៈរបស់សមាគម ។

 

លោកស្រី ហេង ឆវី ជាសមាជិកនៃ ស.ស.ប.ស.ហ.វ អគ្គនាយកដ្ឋានរតនាគារជាតិ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ លោកស្រីបានសម្រាលមាតុភាពស្ថិតក្នុងមន្ទីរពេទ្យសង់ត្រាល់ ដោយទទួលបានកូនប្រុស ០១នាក់ ។ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣ ស.ស.ប.ស.ហ.វ បានផ្តល់ថវិកាឧបត្ថម្ភចំនួន ៤០០,០០០៛ (បួនរយពាន់រៀលគត់) ជូនលោក ស្រ៊ុន ណារ៉ូ ដែលត្រូវជាស្វាមី ស្របតាមលក្ខត្តិកៈរបស់សមាគម។

 

 

 

 

 

 

លោកស្រី សេង មួយយូ ជាសមាជិកនៃ ស.ស.ប.ស.ហ.វ នាយកដ្ឋានវិនិយោគ និងសហប្រតិបត្តិការ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៣ លោកស្រីបានសម្រាលមាតុភាពស្ថិតក្នុងមន្ទីរពហុព្យាបាល និងសម្ភព ចិត្រា ដោយទទួលបានកូនស្រី ០១នាក់ ។ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣ ស.ស.ប.ស.ហ.វ បានផ្តល់ថវិកាឧបត្ថម្ភចំនួន ៤០០,០០០៛ (បួនរយពាន់រៀលគត់) ជូនលោកស្រី សេង មួយយូស្របតាមលក្ខត្តិកៈរបស់សមាគម។

 

 

 

 

 

 

កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៣ លោក ហាក់ ប៉េងស្រ៊ុន ដែលត្រូវជាស្វាមីលោកស្រី ចាន់ ស៊ីថា ជាសមាជិក ស.ស.ប.ស.ហ.វ រតនាគារ ខេត្តកំពង់ចាម បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ ។ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣

ស.ស.ប.ស.ហ.វ បានផ្តល់ថវិកាឧបត្ថម្ភចំនួន ២,៥០០,០០០៛ (ពីរលានប្រាំរយពាន់រៀលគត់) ជូនលោកស្រី ចាន់ ស៊ីថា ស្របតាមលក្ខន្តិកៈរបស់សមាគម ។

 

 

 

លោកស្រី យឹម កុម្ភា ជាសមាជិកនៃ ស.ស.ប.ស.ហ.វ មសហវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១២ លោកស្រីបានសម្រាលមាតុភាពស្ថិតក្នុងមន្ទីរពេទ្យកាល់ម៉ែត ។ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៣ ស.ស.ប.ស.ហ.វ បានផ្តល់ថវិកាឧបត្ថម្ភចំនួន ៤០០,០០០៛ (បួនរយពាន់រៀលគត់) ជូនលោកស្រី យឹម កុម្ភា ស្របតាមលក្ខត្តិកៈរបស់

សមាគម។

 

 

 

 

 

 

 

 

លោកស្រី គុយ សោភា ជាសមាជិកនៃ ស.ស.ប.ស.ហ.វ នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣ លោកស្រីមានជម្ងឺជាទម្ងន់ដោយធ្លាយសសៃឈាមក្នុងបំពង់អាហារដែលត្រូវសម្រាកព្យាបាល នៅមន្ទីរពេទ្យ និងសម្ភពវិបុលសុខ ។ កាលពីថ្ងៃទី០៨ ខែកក្កដា     ឆ្នាំ២០១៣ ស.ស.ប.ស.ហ.វ បានផ្តល់ថវិកាឧបត្ថម្ភចំនួន ៥០០,០០០៛     (ប្រាំរយពាន់រៀលគត់) ជូនលោកស្រីស្របតាម លក្ខត្តិកៈ របស់សមាគម ។

 

 

 

កាលពីថ្ងៃទី២៦ ខែកុម្ភ ឆ្នាំ២០១៣ លោកស្រី សុខ រតនា ដែលត្រូវជាភរិយាលោក ងួន ចិត្រា ជាសមាជិក ស.ស.ប.ស.ហ.វ រតនាគារខេត្តស្វាយរៀង បានទទួលមរណភាពដោយជម្ងឺគាំងបេះដូង។ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៣ ស.ស.ប.ស.ហ.វ

បានផ្តល់ថវិកាឧបត្ថម្ភចំនួន ២,៥០០,០០០៛ (ពីរលានប្រាំរយពាន់រៀលគត់) ជូនលោក ងួន ចិត្រា ស្របតាមលក្ខន្តិកៈរបស់សមាគម ។

 

 

លោកស្រី ឡុច រ៉ានី ជាសមាជិក ស.ស.ប.ស.ហ.វ មសហវខេត្តកណ្តាល កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំា២០១៣ ម្តាយបង្កើតលោកស្រីបានទទួលមរណភាពដោយជរាពាធ ។កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ ស.ស.ប.ស.ហ.វ បានផ្តល់ថវិកាឧបត្ថម្ភចំនួន ១,០០០,០០០៛ (មួយលានរៀលគត់) ជូនលោក មៀក សុភា ជាមន្ត្រីនៃមសហវខេត្តកណ្តាលជំនួសលោកស្រីដោយក្នុងថ្ងៃនោះលោកស្រីមានភារកិច្ចដែលមិនអាចមកទទួលបានស្របតាមលក្ខន្តិកៈរបស់សមាគម ។

 

 

 

 

 

លោក ទួន សារ៉េត ជាសមាជិក ស.ស.ប.ស.ហ.វ នាយកដ្ឋានហិរញ្ញវត្ថុមូលដ្ឋាន កាលពីថ្ងៃទី០១ ខែមិថុនាឆ្នាំ២០១៣ ម្តាយបង្កើតលោកបានទទួលមរណភាពដោយជរាពាធ ។កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣ ស.ស.ប.ស.ហ.វ បានផ្តល់ថវិកាឧបត្ថម្ភ

ចំនួន ១,០០០,០០០៛ (មួយលានរៀលគត់) ជូនលោក ទួន សារ៉េត ស្របតាមលក្ខន្តិកៈរបស់សមាគម ។

 

 

 

 

លោក អាយ ស៊ីសុវណ្ណជាសមាជិក ស.ស.ប.ស.ហ.វ នាយកដ្ឋានហិរញ្ញវត្ថុមូលដ្ឋាន កាលពីថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០១៣ ឪពុកបង្កើតលោកបានទទួលមរណភាពដោយជរាពាធ ។កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣ ស.ស.ប.ស.ហ.វ បានផ្តល់ថវិកាឧបត្ថម្ភចំនួន ១,០០០,០០០៛ (មួយលានរៀលគត់) ជូនលោក អាយ ស៊ីសុវណ្ណ ស្របតាមលក្ខន្តិកៈរបស់សមាគម ។

 

 

 

លោកស្រី ចាន់ ស៊ីថា ជាសមាជិកនៃ ស.ស.ប.ស.ហ.វ រតនាគារខេត្តកំពង់ចាម កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៣ លោកស្រីបានទទួលគ្រោះថ្នាក់ចរាចរណ៍និងរងរបួសជាទម្ងន់សម្រាក់ព្យាបាលនៅមន្ទីរពេទ្យយោធិភូមិភាគទី២ ។ កាលពីថ្ងៃទី១៩ ខែកក្កដា     ឆ្នាំ២០១៣ ស.ស.ប.ស.ហ.វ បានផ្តល់ថវិកាឧបត្ថម្ភចំនួន ៥០០,០០០៛     (ប្រាំរយពាន់រៀលគត់) ជូនលោកស្រី ស្របតាមលក្ខត្តិកៈរបស់សមាគម ។

 

 

 

លោក ហ៊ុន ពិសិដ្ឋជាសមាជិក ស.ស.ប.ស.ហ.វ នាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៣ ឪពុកបង្កើតលោកបានទទួលមរណភាពដោយជរាពាធ ។កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣ ស.ស.ប.ស.ហ.វ បានផ្តល់ថវិកាឧបត្ថម្ភចំនួន ១,០០០,០០០៛ (មួយលានរៀលគត់) ជូនលោក ហ៊ុន ពិសិដ្ឋ ស្របតាមលក្ខន្តិកៈរបស់សមាគម ។

 

 

 

លោក អ៊ុច សំអុន ជាសមាជិកនៃ ស.ស.ប.ស.ហ.វ រតនាគារខេត្តកំពង់ឆ្នាំង (និវត្តន៍ជន) កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣​ លោកមានជម្ងឺធ្ងន់ធ្ងរដែលត្រូវចូលសម្រាកព្យបាល នៅមន្ទីរពេទ្រកាល់ម៉ែត ។ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ស.ស.ប.ស.ហ.វ បានផ្តល់ថវិកាឧបត្ថម្ភចំនួន ៥០០,០០០៛ (ប្រាំរយពាន់រៀលគត់) ជូនលោកស្រី មាស ប៊ុណ្ណា ដែលត្រូវជាភរិយា ជំនួសដោយសភាពជម្ងឺរបស់លោកមិនទាន់បានធូរស្រាលនៅឡើយ ស្របតាមលក្ខត្តិកៈរបស់សមាគម ។