JV color JV color JV color

ការឧបត្ថម្ភ ​របស់សមាគម ​ស.ស.ម.ស.ហ.វ

សមាគមសង្គហៈមិត្ត បុគ្គលិកមន្ត្រីរាជការ  នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ


I.គោលបំណង

    -ផ្តល់ការឧបត្ថម្ភគ្នាទៅវិញទៅមករវាងសមាជិកសមាគមទាំងអស់ដែលជាបុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

-ពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងបុគ្គលិក និងមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យកាន់តែរីកចម្រើន និងរឹងមាំឡើង

          -ជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដល់បុគ្គលិកមន្ត្រីរាជការក្រសួងដែលជាសមាជិក សមាគម ។

II.សមាជិកភាព

          -ការបង់សិទ្ធិចូលជាសមាជិកចំនួន ៥,០០០៛ (ប្រាំពាន់រៀលគត់) បង់តែមួយលើក

          -ការបង់វិភាគទានសមាជិកប្រចាំខែចំនួន ៣,០០០៛ (បីពាន់រៀលគត់)

III.ការឧបត្ថម្ភដល់សមាជិក

        -៤,០០០,០០០៛ (បួនលានរៀលគត់) ចំពោះសមាជិកទទួលមរណភាព

          -២,៥០០,០០០៛ (ពីរលានប្រាំរយពាន់រៀលគត់) ចំពោះសហព័ន្ធ សមាជិក មរណភាព

       -៤,០០០,០០០៛ (បួនលានរៀលគត់) ចំពោះសមាជិកបាត់បង់សម្បទាវិជ្ជាជីវៈ

       -៤០០,០០០៛ (បួនរយពាន់រៀលគត់) ចំពោះសមាជិកដែលមានមាតុភាព

       -៥០០,០០០៛ (ប្រាំរយពាន់រៀលគត់) ចំពោះសមាជិកមានជម្ងឺធ្ងន់ រ៉ាំរ៉ៃ

       -៥០០,០០០៛ (ប្រាំរយពាន់រៀលគត់) ចំពោះសមាជិករងគ្រោះពិការ

       -៤,០០០,០០០៛ (បួនលានរៀលគត់) ចំពោះសមាជិករងគ្រោះដោយភ្លើងឆេះផ្ទះ

 -១,០០០,០០០៛ (មួយលានរៀលគត់) ចំពោះឪពុក ម្តាយ ឬកូនបង្កើត របស់ សមាជិក បានទទួលមរណភាព

         -២,០០០,០០០៛  (ពីរលានរៀលគត់) បន្ថែមចំពោះសមាជិកទទួលមរណភាព ឧបត្ថម្ភដោយលោកជំទាវ   សួន រិទ្ធិយ៉ា ជាប ដាវុធ

IV.ទំនាក់ទំនង

  សម្រាប់ព័ត៌មានបន្ថែម ឬការបំពេញបែបបទចូលជាសមាជិក សូមទំនាក់ ទំនងសមាគមសង្គហៈមិត្តបុគ្គលិកមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទីស្នាក់ការនៅក្នុងនាយកដ្ឋានបុគ្គលិក នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

          លេខទូរស័ព្ទ៖ ០៩២ ៧៧៨​ ៨៣៨ , ០៩៧៤ ៦៧៤ ៧៥៤ , ០១១ ៧១៤ ៦១៧

          អ៊ីម៉ែល៖ This e-mail address is being protected from spambots. You need JavaScript enabled to view it , This e-mail address is being protected from spambots. You need JavaScript enabled to view it

          គេហទំព័រ៖ www.pd.mef.gov.kh

“សូមបុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេត្តាចូលជា សមាជិក សមាគមឲ្យបានគ្រប់គ្នា”

សូមអរគុណ!

ទាញយក (pdf)...