JV color JV color JV color
ទំព័រដើម អំពីនាយកដ្ឋានបុគ្គលិក

អំពីនាយកដ្ឋានបុគ្គលិក

  • គ្រប់គ្រងមន្ត្រីបុគ្គលិករាជការរបស់ក្រសួង ដោយទំនាក់ទំនងជាមួយរដ្ឋលេខាធិការដ្ឋាន​មុខងារ សាធារណៈ និងក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធ
  • រៀបចំ និង ចាត់ការអនុវត្តរាល់លិខិតបទដ្ឋានរដ្ឋបាលសំរាប់ការគ្រប់គ្រងអាជីព
  • រៀបចំ តួនាទី និង តំណែងឯកទេសរបស់ស្ថាប័ន និង ធនធានមនុស្ស
  • ចូលរួមវាយតំលៃតំរូវការក្នុងការបណ្តុះបណ្តាលមន្ត្រីបុគ្គលិករាជការរបស់ក្រសួង
  • រៀបចំគ្រប់គ្រងស្ថិតិលើទិន្នន័យបុគ្គលិក និង តារាងពត៌មានប្រតិបត្តិការ
  • ទទួលខុសត្រូវការងារផ្លាស់ប្តូរភារកិច្ចមន្ត្រី ការដំឡើងឋានៈ និង ការបន្ថយឋានៈ​មន្ត្រី​រាជការ​ក្រោមឱវាទក្រសួង
  • រៀបចំការងារបៀវត្ស ក្របខ័ណ្ឌ ប្រាក់កំរ៉ៃ និង របបឧបត្ថម្ភបន្ទុកគ្រួសារ គោលនយោបាយ​ធានារ៉ាប់រងសង្គម របបសំរាកលំហែ
  • ពិនិត្យសំណើការអនុញ្ញាតច្បាប់ឈប់សំរាកប្រចាំឆ្នាំ ឈប់សំរាកព្យាបាលជំងឺ និង ឈប់​សំរាក សួរសុខទុក្ខសហព័ទ្ធ
  • ពិនិត្យសកម្មភាពមន្ត្រីរាជការ ស្ថិតក្រោមឱវាទក្រសួង
  • រៀបចំគោលនយោបាយលើកសរសើរ ផ្តល់កិត្តិយស ដាក់វិន័យស្តីបន្ទោស ឬ ព្រមាន​ដល់​មន្ត្រី រាជការក្រោម ឱវាទក្រសួង ដោយផ្អែកលើច្បាប់ស្តីពី​សហលក្ខន្តិកៈមន្ត្រីរាជការ​ស៊ីវិល​នៃព្រះ រាជាណាចក្រកម្ពុជា
  • គ្រប់គ្រង និង រក្សាសំណុំឯកសារបុគ្គលិក ។